សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកហាត់ការផ្នែកច្បាប់



សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកហាត់ការផ្នែកច្បាប់

សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសអ្នកហាត់ការផ្នែកច្បាប់


បច្ចុប្បន្នអង្គការសមធម៌កម្ពុជា កំពុងធ្វើការជ្រើសរើសនិសិ្សតដែលមានសមត្ថភាព ចំនួន០២រួបដើម្បីបំពេញការងារក្នុងតួនាទីជា អ្នកហាត់ការផ្នែកច្បាប់ នៅក្នុងកម្មវិធីពង្រឹងអំណាច និងផ្សព្វផ្សាយច្បាប់តាមសហគមន៍ (CELA Program) ដែលមានមូលដ្ឋានបំពេញការងារនៅរាជធានីភ្នំពេញ។


លក្ខខណ្ឌជ្រើសរើស ៖
•  ត្រូវតែជានិសិ្សតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ឬជំនាញប្រហាក់ប្រហែល
•  ត្រូវមានការប្តេជ្ញាចិត្តខ្ពស់
•  ត្រូវមានចំណេះដឹងកុំព្យូទ័រ Ms.Word and Ms. Excel
•  អាចប្រើប្រាស់ភាសាខ្មែរ និងភាសាអង់គ្លេសទាំងការនិយាយ និងការសរសេរបាន
•  អាចធើ្វដំណើរ និងស្នាក់នៅខេត្តរយៈពី ៤ ទៅ ៥ថ្ងៃ ក្នុងករណីចាំបាច់
•  រយៈពេលនៃការបំពេញការងារយ៉ាងតិច ៦ខែ (ការងារពេញម៉ោង)

អត្ថប្រយោជន៍ដែលទទួលបាន ៖
•  ទទួលបានបទពិសោធន៍ការងារជាមួយអង្គការសិទ្ធិមនុស្ស
•  ទទួលបានជំនាញក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងការប្រជុំ
•  ទទួលបានជំនាញសម្របសម្រួល
•  បានអនុវត្ត និងទទួលចំណេះដឹងផ្នែកច្បាប់
•  រៀនពីរបៀបធ្វើការងារជាក្រុម
•  ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ

បេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍សូមដាក់ប្រវត្តិរូបសង្ខេប និងលិខិតរៀបរាប់ពីចំណាប់ អារម្មណ៍(C.V. and Cover Letter)មកកាន់ការិយាល័យរដ្ឋបាលរបស់អង្គការសមធម៌កម្ពុជាតាមរយៈអ៊ីម៉ែល job@equitablecambodia.org ឬ sokheng@equitablecambodia.org។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០២៣ ២១០ ៨០៥/០១១ ២៨៦ ៥២៩ ឬអាចចូលទៅមើលគេហទំព័ររបស់យើង http://equitablecambodia.org/website/open-positions។

ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យសម្រាប់បំរើការងារក្នុងមុខតំណែងនេះ។
ចាប់ទទួលពាក្យពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧ ម៉ោង១៧:៣០